ថ្នាក់អក្សរសាស្រ្តខ្មែរ – Khmer Literacy

[English Below]

នៅក្នុងថ្នាក់ភាសាខ្មែរ ខ្ញុំពិតជាចូលចិត្ត មេរៀនដ៏គួរឱ្យចាប់អារម្មណ៍ថ្មីៗ ដែលលោកគ្រូ និង អ្នកគ្រូបានបង្រៀន ។ អ្វីដែលខ្ញុំបានរៀនគឺ ផ្នែកនៃថ្នាក់ពាក្យ, ការរៀនពាក្យពិបាកថ្មី និង ការរៀបចំ សម្រាប់ព្រឹត្តិការណ៍មួយ ដែលនឹងកើតឡើងនាពេលឆាប់ៗនេះ ។

សម្រាប់មេរៀនអំពី​ថ្នាក់ពាក្យ សិស្សរួមថ្នាក់របស់ខ្ញុំ និង ខ្ញុំបានស្រាវជ្រាវអំពី ថ្នាក់ពាក្យផ្សេងៗគ្នាដូចជា នាម គុណនាម កិរិយាស័ព្ទ គុណកិរិយា ឈ្នាប់ ធ្នាក់ សព្វនាម ឧទានស័ព្ទ ល្បះទោល ល្បះផ្សំ ល្បះកម្ម និង​ ល្បះកត្តុ ។ ខ្ញុំត្រូវបានស្រាវជ្រាវអំពី ឧទានស័ព្ទ ។ បន្ទាប់ពីយើងបាន ស្រាវជ្រាវរួចមក យើងទាំងអស់គ្នាបានបង្ហាញ និង ចែករំលែក ជាមួយមិត្តរួមថ្នាក់ របស់យើងអំពីអ្វី ដែលយើងបានរៀន ។

មេរៀនបន្ទាប់ គឺការរៀនពាក្យពិបាកថ្មី ។ យើងត្រូវអានសៀវភៅ ហើយរកពាក្យ ដែលយើងគិតថា មិនដឹងច្បាស់ ឬមិនដឹងថាអត្ថន័យពិតប្រាកដ មានន័យយ៉ាងម៉េច យើងត្រូវសរសេរវាទុក ក្នុងសៀវភៅ ហើយបន្ទាប់មក យើងស្វែងយល់ជាមួយគ្នា ក្នុងថ្នាក់ ។

យើងក៏បានចាប់ផ្តើម រៀបចំព្រឹត្ដិការណ៍មួយ ដែលនឹងត្រូវធ្វើនៅសាលារៀនរបស់ខ្ញុំ (សាលាភាពជាអ្នកដឹកនាំ ឡៃហ្គឺ) ។ ព្រឹត្តិការណ៍នេះ នឹងចាប់ផ្តើមឆាប់ៗនាពេលខាងមុខនេះ។ ទាំងពីរក្រុម សិស្សជំនាន់ទី១ និង សិស្សជំនាន់ទី២ នឹង បង្ហាញប្រធានបទផ្សេងៗគ្នា ហើយសម្រាប់ខ្ញុំ ខ្ញុំអាចនឹងធ្វើអំពី សហគមន៍ជនជាតិភាគតិចនៅកម្ពុជា ឬ ប្រវត្តិសាស្ត្រខ្មែរ និង អក្សរខ្មែរ។

សូមអរគុណ ហើយខ្ញុំសង្ឃឹមថា អ្នករីករាយក្នុងការអានវា! សូមជម្រាបលា!

In this round of Khmer literacy class, I was very enjoy learning new interesting lessons. What I’ve learned about; part of speeches, learning new words and preparing for an event coming up very soon.

For Khmer part of speech lesson, my classmates and I were assigned to do research about different Grammar tenses such as noun, adjective, verb, adverb, conjunction, preposition, pronoun, interjection, simple sentences, complex sentences, and voiced & passive voiced. Well, I was researching about interjection. After we researched, we all presented and shared with our classmates about what we’ve done.

The next lesson was about learning new words. Well, we needed to read a book and find vocabularies that I think I don’t know the definition or not sure what it really means, I wrote it down into the book, and then find it out and learned together as a class.

Last but not least, we started to prepare an event that will possibly be held in my school, the Liger Leadership Academy. The event would be starting soon before next school year. Both cohorts, junior and senior will be doing about different topics, and for me, I would be doing about the indigenous community in Cambodia or the history of Khmer language and alphabets.

Thank you so much for visiting my portfolio and I hope you enjoy reading it!

Leave a Reply

Your email address will not be published. Required fields are marked *